Saturday, 12 June 2021

វៀតណាម​ ​មិនគួរ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​ ​បន្ថែម​ទម្ងន់​នៃ​ការឈឺចាប់​ដល់​ប្រជាជន​ខ្មែរ​ទៀត​ទេ​

អត្ថបទ​នេះ​ល្អ​ ! ​ហើយក៏​ជា​អត្ថបទ​ ​ខ្ញុំ​ចង់​យកមក​ចែករំលែក​បន្ត​ ​ជូន​បងប្អូន​យើង​បាន​អាន​ដែរ​ ​ពីព្រោះ​វា​ជា​លើកទីមួយ​របស់​ខ្ញុំ​ហើយ​ ​ដែល​អ្នកធ្វើការ​ខាង​ស្ថាប័ន​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល ​សរសេរ​អត្ថបទ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏ស៊ីជម្រៅ ​ដែល​ខ្ញុំ​យល់ថា​ ​ជា​អត្ថបទ​លើក​ឡើង​ ​ពី​ចំណុច​ត្រ​វ​នឹង​អ្វី​ពលរដ្ឋ​ខ្មែរយើង​ ​ចង់​ផ្ញើ​សារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ ​។​
-------------------------------------




​បណ្ឌិត​ គិ​ន​ ​ភា​៖​ ​វៀតណាម​ ​មិនគួរ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​ ​បន្ថែម​ទម្ងន់​នៃ​ការឈឺចាប់​ដល់​ប្រជាជន​ខ្មែរ​ទៀត​ទេ​

(​ភ្នំពេញ​)​៖​ ​កាលពី​ថ្ងៃ​ទី​ ២​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​១​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ​ដែល​តម្រូវ​ឱ្យ​មានការ​រុះរើ​ ​ឬ​ចល័ត​ចេញ​ជាបន្ទាន់​នូវ​បែ​ចិញ្ចឹម​ត្រី​ ​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​តូច​ៗ​ ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ ​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ដោយ​ទុក​រយៈពេល ​០​១​ ស​ប្ដាហ៍​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​សិន​ផុត​រយៈពេល​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត​ ​ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ​។​ ​ក្នុង​ករណី​រឹងរូស​ ​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​ ។​



​ក្នុង​យុត្តិកម្ម​នៃ​ចំណាត់​ការ​របស់​ខ្លួន​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា​ បែ​ចិញ្ចឹម​ត្រី​ ​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​តូច​ៗ​ ​និង​សំណង់​អនាធិបតេយ្យ​ទាំងនោះ​ ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ ​ផ្លូវ​នាវាចរណ៍​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​ចរន្ត​ទឹកហូរ​ ​គោក​រាក់​ ​ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​ ​និង​ការ​បញ្ចេញ​កាកសំណល់​ ​ការ​បន្ទោរ​បង់​ ​ធ្វើ​ឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈ​ចម្រុះ​ក្នុង​ទឹក​ ​ខូចគុណភាព​ទឹក​ ​បំពុល​បរិស្ថាន​ ​និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​នោះ​ផង​ដែរ​ ។​

​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​ទទួលការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ ​និង​គ្រប់​និន្នាការនយោបាយ​ ។​ ​ទន្ទឹម​នឹង​នោះ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ ​និង​មាន​ប្រសិទ្ធ​ភាព​បំផុត​ ​ដោយ​មិនគួរ​អនុញ្ញាត​ឱ្យ​មានការ​តាំងទីលំនៅ​ដោយ​ខុសច្បាប់​ ​យ៉ាង​អនាធិបតេយ្យ​តាម​ដងទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​តទៅទៀត​នោះ​ទេ ​។​

​អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​បំផុត​ ​ទឹក​ដែល​ថ្នាក់​ដឹកនាំ​ ​និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រើប្រាស់​ ​គឺជា​ទឹក​ដែល​អ្នក​តាំងទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ ​តាម​ដងទន្លេ​ទាំងនោះ​បន្ទោរ​បង់​ដាក់ជា​រៀងរាល់ថ្ងៃ​ ។​

​ប៉ុន្តែ​ អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាំងកាំង​ ​និង​នឹក​ហួសចិត្ត​គ្រប់គ្នា​នោះ​ ​គឺ​វោហារសាស្ត្រ​របស់​ឯកអគ្គរដ្ឋទូត ​ដែល​ជិត​ផុត​អាណត្តិ​របស់​វៀតណាម ​ប្រចាំ​កម្ពុជា​ ​លោក​ ​វូ​ ក្វា​ង​មិញ​ ​ដែល​បាន​ថ្លែង​ប្រតិកម្ម​ ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។​

​នៅ​ថ្ងៃ​ទី ​៤​ ​ខែ​មិថុនា​ ​ឆ្នាំ ​២​០​២​១​ ​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ ​លោក​ ​វូ​ ក្វា​ង​មិញ​ ​បាន​អះអាង​ថា​ ​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដែល​ដាក់កំហិត​រយៈពេល​៧​ថ្ងៃ​ ឱ្យ​ប្រជាជន​ដែល​ជា​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ ​ផ្ទះ​បណ្ដែត​ទឹក​ ​ផ្ទះ​ទូក​តូច​ៗ​ ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ចាកចេញ​ ពី​ផ្ទៃ​ទឹក​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​អស់​ក្នុងរយៈពេល ​១ ​ស​ប្តាហ៍ ​ដោយ​ឱ្យ​សំណង់​ទាំងនោះ ​ចាកចេញ​ពី​ផ្ទៃ​ទឹក​ ​គឺ​លឿន​ពេក​ ​និង​មិន​អាច​អនុវត្ត​បាន​ឡើយ​ ។​

​លោក​ ​វូ​ ក្វា​ង​មិញ​ ​និង​ប្រធាន​សមាគម​វៀតណាម​នៅ​កម្ពុជា​ ​បាន​ចុះទៅ​ជួប​ផ្ទាល់​អ្នក​តាំងទីលំនៅ​តាម​ដងទន្លេ​ដែល​ត្រូវ​ឱ្យ​រុះរើ​ចេញ​នោះ​ ។​ ​វិទ្យុ​សំឡេង​វៀតណាម​ ​និង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៤​ ​វៀតណាម​ ​ដែល​បាន​ចូលរួម​យក​ព័ត៌មាន​ដែរ​នោះ​ ​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា​ ​អ្នក​រស់​លើទឹក​ គឺ​ភាគច្រើន​ជា​ប្រជាជន ​ដែល​មាន​ដើមកំណើត​វៀតណាម​ ​ដែល​មាន​ប្រហែល ​១​,​០​០​០ ​គ្រួសារ ​។​

​វោហារសាស្ត្រ​របស់​លោក​ទូត​វៀតណាម​ ​បាន​ធ្វើ​ឱ្យ​ប្រពល​រដ្ឋកម្ពុជា ​ចោទ​ជា​សំណួរ​ថា​ ​តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ស្ថិត​ក្រោម​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ​ឬ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ ​ទើប​លោក​ទូត​មាន​ប្រតិកម្ម​បែប​នេះ​? ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ ​និង​អធិបតេយ្យ​ ​ដែល​មាន​សិទ្ធិ​ផ្តាច់មុខ​លើ​អធិបតេយ្យ​ផ្ទៃក្នុង​ ​ក៏​ដូច​អធិបតេយ្យខាងក្រៅ​របស់​ខ្លួន​ ​ដែល​មិន​ស្ថិត​ក្រោម​ចំណុះ​របស់​រដ្ឋ​បរទេស​ណាមួយ​នោះ​ឡើយ ​។​

​ការ​អនុវត្ត​នូវ​វិធាន​ផ្ទៃក្នុង​ ​ឬ​ច្បាប់​ផ្ទៃក្នុង​របស់​កម្ពុជា​ ​ក៏ដូចជា​ការកំណត់​នយោបាយក្រៅប្រទេស​របស់​កម្ពុជា​ ​ជា​សិទ្ធិ​ផ្តាច់មុខ​របស់​កម្ពុជា​ ​ដែល​រដ្ឋ​បរទេស​គ្មាន​សិទ្ធិ​មក​លូកលាន់​បានទេ ​។​ ​ជាក់ស្តែង​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​សុទ្ធសាធ​ ​គ្មាន​ពាក់ព័ន្ធ​អ្វី​បន្តិច​ណា​សោះ​ជាមួយ​វៀតណាម​ ។​ ​វោហារសាស្ត្រ​របស់​លោក​ទូត​រូប​នេះ ​ជា​ការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ឯករាជ្យ​ ​និង​អធិបតេយ្យ​របស់​កម្ពុជា​ ។​

​បើ​លោក​ទូត​ទទួលស្គាល់​ថា​ ​អ្នក​តាំងទីលំនៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​តាម​ដងទន្លេ​ទាំងនោះ​ ​ជា​ជនជាតិ​វៀតណាម​ ​អ្វី​ដែល​លោក​ទូត​អាច​ធ្វើ​បាន​ ​គឺ​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​ពួកគេ​ឱ្យ​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ ​ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​វៀតណាម​ផង​ ​និង​បង្ហាញ​ពី​ការគោរព​ដល់​តម្លៃ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ​រវាងប្រទេស​ទាំងពីរ​ផង​ ។​ ​លោក​ទូត​មិនគួរ​ធ្វើ​អត្ថាធិប្បាយ​ដែល​នាំ​ឱ្យ​ខូចខាត​ដល់​មិត្តភាព​ ​និង​ធ្វើ​ឈឺចាប់​ដល់​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ​ ។​

​វោហារសាស្ត្រ​របស់​លោក​ទូត​ហាក់​បង្កប់​នូវ​ភាព​ពិសពុល​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​បែកបាក់​ ​បង្កើត​គ​ម្លា​ត​នៃ​ទំនុក​ចិត្ត​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ ​និង​រាជរដ្ឋាភិបាល​របស់​ខ្លួន​ ​ក្នុង​ន័យ​បង្កប់​មួយ​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ថិត​ក្រោមបង្គាប់​វៀតណាម​ ​ឬ​អាយ៉ង​វៀតណាម​ ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្អប់​រាជរដ្ឋាភិបាល​ខ្លួនឯង​ ។​ ​ជា​ការណ៍​ពិត​ ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ស្ថិត​ក្រោមបង្គាប់​នៃ​រដ្ឋ​បរទេស​ណាមួយ​នោះ​ទេ​ ។​ ​រាជរដ្ឋាភិបាល​កម្ពុជា​ យក​ប្រជាជន​កម្ពុជា​ធ្វើជា​ម្ចាស់​ ​អ្វីៗ​ ដើម្បី​បុព្វហេតុ​នៃ​ឧត្តម​ប្រយោជន៍ជាតិ​ ​និង​ប្រជាជន​កម្ពុជា​ ។​

​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​ ​និង​គ្រប់​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា​ ​និង​វៀតណាម​គ្រប់​លំដាប់​ថ្នាក់​ ​ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ​ ​ទាំង​ស្ថាប័ន​នីតិប្រតិបត្តិ​ ​ព្រមទាំង​អ្នកការទូត​ ​វៀតណាម​តែងតែ​ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​ភាព​ស្រប​ច្បាប់​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជនជាតិ​វៀតណាម ​ដែល​មក​តាំងទីលំនៅ​នៅ​កម្ពុជា​ ។​ ​ពួកគេ​មិនដែល​ពិភាក្សា​ពី​លទ្ធភាព​ធ្វើ​មាតុភូមិនិវត្តន៍​ ​ជន​អន្តោប្រវេសន៍​ទាំងនោះ​ឱ្យ​ទៅ​រស់នៅ​ប្រទេស​វៀតណាម ​ខ្លួនឯង​វិញ​នោះ​ទេ​ ។​

​ជាក់ស្តែង​ ​ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងការបរទេស​ ​ប្រាក់​ សុ​ខុន​ ​នៅ​ឯ​កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​-​ចិន​ ​លោក​ ​បួយ​ ​ថា​ញ់​សឺ​ន​ ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ ​បាន​ស្នើ​ឱ្យ​កម្ពុជា​បន្ត​ដោះស្រាយ​ពី​ភាព​ស្រប​ច្បាប់​ជូន​ពលរដ្ឋដើម​កំណើត​វៀតណាម​ ​និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ​ធានា​ពី​ផលប្រយោជន៍​ ​និង​សុខុមាលភាព​ដល់​ពលរដ្ឋដើម​កំណើត​វៀតណាម​ ផង​ដែរ​ ​ក្នុង​ដំណាក់កាល​ ដែល​កម្ពុជា​កំពុង​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍សង្គម​និង​សេដ្ឋកិច្ច​ ។​

​ពាក់ព័ន្ធ​នឹង​ចំណាត់​ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ដែរ​ ​លោកស្រី​ ​L​ê ​T​h​ị ​T​h​u ​H​ằn​g​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម​ ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​ទី​ ១​០​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​១​ ​ក៏បាន​រំលឹក​ពី​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ខ្លួន​ទៅកាន់​ភាគី​កម្ពុជា​ ​មាន​ផែនទី​បង្ហាញ​ផ្លូវ​សមស្រប​ សម្រាប់​សហគមន៍​ពលរដ្ឋដើម​កំណើត​វៀតណាម​ ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​ ​និង​សុខុមាលភាព​ពេញលេញ​ ។​ ​ស្ត្រី​អ្នកនាំពាក្យ​រូប​នោះ​ ​បាន​សង្កត់ធ្ងន់​ថា​ ​ការរៀបចំ​ទីតាំង​ថ្មី​ សម្រាប់​ពលរដ្ឋដើម​កំណើត​វៀតណាម​ ​ត្រូវ​ឈ​រលើ​ហេតុផល​អាច​ទទួលយក​បាន​ជាមួយនឹង​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ចាំបាច់​ ​ដែល​ធានា​ឱ្យ​ជីវិត​របស់​ពួកគេ​មាន​ស្ថិរភាព​ ​និង​ការ​គាំទ្រ​សុខុមាល​ពីសង្គម​ ។​

​ទន្ទឹម​នឹង​នោះ​ដែរ​ ​នៅ​ថ្ងៃ​ទី​ ៨​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២​០​២​១​ ​លោក​ ​ស៊ឹម​ ​ជី​ ​ប្រធាន​សមាគម​វៀតណាម​ បាន​និយាយ​ថា​ ​សមាគម​របស់​លោក​បាន​ដាក់​លិខិត​ទៅកាន់​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​ស្នើសុំ​បី​ចំណុច​គឺ​ទីមួយ​ ​ស្នើសុំ​ពន្យារពេល​សមស្រប​បំផុត​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​, ​ទីពីរ​ ​ស្នើសុំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ទីតាំង​ថ្មី​ ​ដែល​ពួកគេ​អាច​ចិញ្ចឹម​បែ​ត្រី​បាន​ ​និង​ទីបី​ ​ស្នើ​ឱ្យ​មាន​ថវិកា ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឱ្យ​ពួកគេ​មានលទ្ធភាព​នៅ​ពេល​ចេញទៅ​ ។​

​នេះ​ជា​ការ​ស្នើ​មួយ ​ដែល​មានការ​គិតគូរ​ខ្ពស់​ សម្រាប់​ជនជាតិ​វៀតណាម ​ទាំងនោះ​ ។​ ​សំណួរ​សួរ​ថា​ ​តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​ដោះស្រាយ​សំណើ​នោះ​បាន​ដែរ​ទេ​? ​ទោះ​ដោះស្រាយ​បាន​ ឬ​មិនបាន​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ហាក់​កំពុង​ប្រឈម​នឹង​ទ្វេ​គ្រោះ​។​ ​បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​ដោះស្រាយ​សំណើ​របស់​ពួកគេ​បាន​ ​បញ្ហា​ពីរ​នឹង​ចោទឡើង​ ​ទីមួយ​ ​គឺ​មានន័យ​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទទួលស្គាល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាស់​វៀតណាម​ ឱ្យ​តាំងទីលំនៅ​ នៅ​កម្ពុជា​ ​និង​អាច​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​ស្តាប់បង្គាប់​វៀតណាម​ ​និង​ទីពីរ​ ​សំណួរ​ជាច្រើន​នឹង​លេចចេញ​ពី​មាត់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ត្រូវ​បាន​តម្រូវ​ឱ្យ​ផ្លាស់​ទី​ដូចគ្នា​ ​ក្រោម​ផែនការ​អភិវឌ្ឍន៍​ ​តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​មានបាន​ដោះស្រាយ​សំណើ​បី​យ៉ាង ដូច​ខាងលើ​ជូន​ពួកគេ​ដោយ​សមរម្យ​ដែរ​ឬទេ​? ។

​ប៉ុន្តែ ​បើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​អាច​ដោះស្រាយ​បាន​ ​តើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​ច្បាប់ ​ចំពោះ​ពួកគេ​ដោយ​របៀបណា​? ​តើ​ពួកគេ​នឹង​ទៅ​រស់នៅ​ឯណា?​ ​ឬ​គ្រាន់តែ​ចេញពី​ទន្លេ​ខ្មែរ​មួយ​ទៅកាន់​ទន្លេ​ខ្មែរ​មួយទៀត​ដដែល​? ​ឬ​ចេញពី​ដី​ខ្មែរ​មួយ​កន្លែង​ទៅ​ នៅ​ដី​ខ្មែរ​មួយ​កន្លែង​ទៀត​? ​ឬ​ចេញពី​កណ្តាល​ប្រទេស​ទៅ​រស់នៅ​តំបន់​ព្រំដែន​? ​តើ​ច្បាប់​អន្តោប្រវេសន៍​អាច​ត្រូវ​បាន​អនុវត្ត​ដែរ​ឬទេ​? ​ទាំងនេះ​ សុទ្ធតែ​ជា​សំណួរ​ដែល​ស្មុគ​ស្មាញ​ពិបាក​រក​ចម្លើយ​ ។​ ​តាមពិត​ទៅ​អាជ្ញាធរ​ភ្នំពេញ​ ​បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​ ៩​ ​ខែ​មិថុនា​ ​ប៉ុន្តែ​ ក្រោយមក​បាន​សម្រេច​ពន្យារពេល​បន្ថែម​ទៀត ​រហូតដល់​ថ្ងៃ​ទី​ ១​២​ ​ខែ​មិថុនា ​។​

​មែនទែន​ទៅ​ ​ថ្វីបើ​កម្ពុជា​ជា​រដ្ឋ​តូច​ ​ប៉ុន្តែ ​មាន​បេះដូងធំ​ទូលំទូលាយ​, ​កម្ពុជា​តែង​គោរព​ ​និង​ផ្តល់​តម្លៃ​ចំពោះ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ ​ក៏ដូចជា​បណ្ដា​ប្រទេស​នានា​លើ​សាកលលោក​ ។​ ​កម្ពុជា​ពោរពេញ​ដោយ​បេះដូង​មនុស្សធម៌​ ​និង​គោរព​នូវ​គុណធម៌​ជាប់​ជានិច្ច​ ។​ ​ដូច​ឃើញស្រាប់​ហើយ​ ​នៅ​គ្រប់​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា​ ​សុទ្ធតែ​មាន​សមាគម​វៀតណាម​, ​តើ​មាន​ដូចគ្នា​ទេ​ ​សមាគម​កម្ពុជា​ នៅ​ប្រទេស​វៀតណាម​?

​កម្ពុជា​ពិតជា​ទទួលស្គាល់​វៀតណាម ​ក្នុង​ការចូលរួម​ជួយ​រំដោះ​ប្រជាជន​កម្ពុជា​ ​ចេញពី​របបប្រល័យពូជសាសន៍​ខ្មែរក្រហម​ ។​ ​ជា​ការ​ឆ្លើយតប​ ​ស្តូប​អនុ​ស្សា​វ​រី​យ៍​កម្ពុជា​-​វៀតណាម​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ស្ទើរគ្រប់​រាជធានី​ ​ខេត្ត​នៃ​ប្រ​ទេ​កម្ពុជា​, ​តើ​មាន​ស្តូប​អនុ​ស្សា​វ​រី​យ៍​ ដូចគ្នា​នេះ​ នៅ​វៀតណាម​ដែរ​ឬទេ​? ។

​តើ​វៀតណាម​ មាន​ធ្លាប់​បាន​រំឭក​គុណ​កម្ពុជា​ ​ដែល​បាន​រួមចំណែក​ក្នុង​បុព្វហេតុ​បង្រួប​ប្រ​ងួ​ម​ ​ទឹកដី​វៀតណាម​ដែរ​ឬទេ​? ​ការ​ជួយ​របស់​កម្ពុជា​ដើម្បី​បុព្វហេតុ​បង្រួប​ប្រ​ងួ​ម​ទឹកដី​វៀតណាម​ ​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អា​ម៉េរិ​ក​ទម្លាក់​គ្រាប់បែក​រាប់​លាន​តោន​នៅ​លើទឹក​ដី​កម្ពុជា​ ​និង​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ ​ស្លាប់​និង​រង​របួស​រាប់​សែន​នាក់​, ​ស្លាកស្នាម​ផ្លូវលំ​ហូ​ជី​ញ​ឆ្លងកាត់​ប្រទេស​កម្ពុជា​មិនទាន់​រលុប​នៅឡើយ​, ​តើ​នេះ​ជា​គុណ ​ដែល​វៀតណាម ​គួរ​រំឭក​ដែរ​ឬទេ​? ​ប្រជាជន​កម្ពុជា​ ហាក់​មាន​អារម្មណ៍​ចាញ់ប្រៀប​វៀតណាម​ ខ្លាំង​ណាស់​ ។​ ​ប្រជាជន​ ​កម្មាភិបាល​ ​និង​ថ្នាក់​ដឹកនាំ​វៀតណាម​ ​គួរ​គិតដល់​តម្លៃ​នៃ​ទំនាក់ទំន ង​និង​មិត្តភាព​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ​ ​មិនគួរ​ចាក់ទឹក​ត្រី​ទៅលើ​ស្នាមរបួស​ ដែល​នាំ​ឱ្យ​មាន​ការឈឺចាប់​បន្ថែម​នោះ​ទេ​ ។​

​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ​កម្ពុជា​បាន​បាត់បង់​ទឹកដី​ច្រើន​ណាស់​ទៅ​ហើយ​ទៅ​ប្រទេស​វៀតណាម​ ។​ ​ដែនដី​កម្ពុជាក្រោម​ រាប់​សិប​ខេត្ត​ ​រួម​ទាំង​ក្រុង​ព្រៃនគរ​ផង​ ​ដែល​មាន​ពលរដ្ឋ​ជា​ដើមកំណើត​ខ្មែរ​រាប់​លាន​នាក់​រស់នៅ​ទីនោះ​, ​កោះត្រល់​ជា​កោះ​គុ​ជ​ដ៏​ឆើតឆាយ​ ​ដែល​មាន​ចម្ងាយ​តែ​បន្តិច​សិប​គីឡូ​ពី​ក្រុង​កែប​ ​បាន​ត្រូវ​បាត់បង់​ទៅ​ប្រទេស​វៀតណាម​ដែរ​ ។​ ​កម្ពុជាក្រោម​ក្តី​ ​កោះត្រល់​ក្តី​ ​ទោះបី​បាត់បង់​ក្នុង​សម័យកាល​ណា​ក៏ដោយ​ ​ក៏​ប្រជាជន​កម្ពុជា​ ជំនាន់​នេះ​ និង​ជំនាន់​ក្រោយៗ​ ទៀត​ ​នៅតែ​មាន​ការឈឺចាប់ ​និង​ស្តាយស្រណោះ​ដែរ​ ​គឺ​ប្រៀប​ដូចជា​ការ​បាត់បង់​អ​វៈ​យ​វៈ​ចេញពី​រាងកាយ​ដូច្នោះ​ដែរ​ ។​

​ដូច្នេះ ​វៀតណាម​មិនគួរ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​របស់​ខ្លួន​ ​បង្ក​ឱ្យ​មាន​ការឈឺចាប់​បន្ថែម​ដល់​ប្រជាជន​ខ្មែរ​នោះ​ទេ​ ។​ ​វៀតណាម​ គួរតែ​រៀបចំផែនការ​ ​មាតុភូមិនិវត្តន៍​ជនជាតិ​របស់​ខ្លួន​ ​ទៅកាន់​ប្រទេស​ខ្លួន​វិញ​ហើយ​ ​មិនគួរ​គិតតែពី​សុំ​ភាព​ស្រប​ច្បាប់​ដល់​ពួកគេ​ពី​ប្រទេស​កម្ពុជា​នោះ​ទេ​ ។​ ​វា​ល្មម​ដល់ពេល​បញ្ចប់​នយោបាយ​ដំណើរ​ឆ្ពោះ​មក​ទិសខាងលិច​របស់​អ្នក​ហើយ​, ​អ្នកទទួល​បាន​ទឹកដី​ពី​កម្ពុជា​ច្រើន​ណាស់​ហើយ​ ។​ ​ប្រទេស​ទាំងពីរ​ ត្រូវ​ចេះ​រួម​រស់​ជាមួយគ្នា​ដោយ​សុខ​សន្តិភាព​ ​ការគោរព​អធិបតេយ្យ​ ​ឯករាជ្យ​ ​និង​បូរណភាពទឹកដី​របស់​គ្នា​ ​និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ ​របស់​ផងគ្នា​ទៅវិញទៅមក​ ឱ្យ​សក្តិ​សមនឹង​ពាក្យស្លោក​នៃ​ទំនាក់ទំនង​ ដែល​ប្រទេស​ទាំងពីរ​បាន​អនុម័ត​គឺ​ ​«​ភាពជា​អ្នកជិតខាង​ល្អ​ ​មិត្តភាព​ជា​ប្រពៃណី​ ​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​និង​យូរអង្វែង​»​ ៕​ ​បណ្ឌិត​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ ​រាជបណ្ឌិត្យសភា​កម្ពុជា​ (​ទ​ស្សនៈ​ក្នុង​អត្ថបទ​នេះ​ជា​ទ​ស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ​)

No comments:

Post a Comment

Michael Jackson, a POP Singer

ទោះបីស្តេចចម្រៀងប៉ុប Michael Jackson លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ... បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិ...