ទោះបីស្តេចចម្រៀងប៉ុប Michael Jackson លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ...
បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិក ម៉ៃខឺល ជែកសុន (Michael Jackson) បានទទួលមរណភាពកាលពីជាង ១០ឆ្នាំមុនក៏ដោយ ក៏ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ ១.៧ពាន់លានដុល្លារដដែល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមឯកសារមួយរបស់តុលាការ ក្នុងទីក្រុងឡូសអាន់ជែលឡែស ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩។
ិ
ឯកសារខាងលើដដែលបានឱ្យដឹងដូច្នេះថា «ដោយមានជំនួយពីទីប្រឹក្សា ក្រុមនាយកប្រតិបត្តិបានទទួលជោគជ័យ ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់លោក Michael Jackson ឡើងវិញតាមរយៈការពង្រឹងមុខជំនួញ MJJ របស់អតីតសេ្ដចចម្រៀងប៉ុបរូបនេះ»។ បន្ថែមពីលើនេះការកើនឡើងនៃទ្រព្យសម្បតិ្ត នេះទៀតសោតក៏ត្រូវបានគេមើលឃើញផងដែរថា ដោយសារតែការរីកចម្រើននៃក្រុមហ៊ុន សឺកឌូសូឡេល (Cirque du Soleil) ក្នុងទីក្រុងឡាសវែហ្គាស (Las Vegas)។
ចំណែកឯមុខជំនួញធំៗបន្ថែមទៀតដែលបន្សល់ទុកដោយ លោក Michael Jackson ក្នុងនោះរួមមានទាំងភាគហ៊ុននៅក្នុងក្រុមហ៊ុនឧស្សាហកម្មចម្រៀង EMI មានតម្លៃរហូតដល់ទៅ ២៨៧លានដុល្លារ ហើយនេះមិនទាន់រាប់បញ្ចូលភាគហ៊ុន នៅក្នុងក្រុមហ៊ុនរថយន្ដ Rolls Royces ដ៏ល្បីល្បាញនោះឡើយ។
គួរបញ្ជាក់ផងដែរថា នៅក្រោយពេលទទួលមរណភាពលោក Michael Jackson បានជំពាក់លុយធនាគារ ៥០០លានដុល្លារ តែបញ្ហាបំណុលនេះត្រូវបានដោះស្រាយរួចរាល់ហើយ។ ទ្រពសម្បត្តិរបស់លោកបានបន្សល់ទុកឱ្យកូនបីនាក់ ឈ្មោះ ព្រីនស៍ (Prince), ប៉ារីស (Paris), និង ប្លេងឃីត (Blanket) ព្រមទាំងអ្នកម្ដាយរបស់លោកឈ្មោះ ខេធើរីន (Katherine)៕
No comments:
Post a Comment