Sunday, 9 August 2020

បច្ចុប្បន្នភាព៖ បឹង​ទន្លេសាប​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​រីងស្ងួត?

ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជំរុញ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប អស់​រយៈពេល២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើឱ្យ​បឹង​ទន្លេសាប​របស់ ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់ ដល់​កម្រិត​ទាប​បំផុត។ នេះ​បើ​យោងតាម​របាយ ការណ៍ របស់ គណៈកម្មការ​ទន្លេមេគង្គ។


របាយការណ៍​របស់ MRC ដែល​បាន​ពិនិត្យ​លើ​ស្ថានភាព​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេ មេគង្គ​ក្រោម អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន ដែល​អាច​បង្កឱ្យមាន​លំហូរ​ទឹក​ទាប និង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំនេះ។ មូលហេតុ​ទាំងនោះ រួមមាន បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្កដោយ​បាតុភូត​អាកាស ធាតុ អែល នី​ណូ (El Nino)  ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ ចាប់ពី​ឆ្នាំ២០១៩មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ។ សម្រាប់​លំហូរ​ទាប​បែបនេះ បានធ្វើឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ“ស្ថានភាព​ស្ងួត​ខ្លាំង”ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ទឹក ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់ពី​ឆ្នាំ១៩៩៧មក។



គេ​ព្យាក​ណ៍​ថា ការធ្លាក់ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើតមានឡើង ដែល​បញ្ហា​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត នៅក្នុង​តំបន់។
បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ និង​មាន​ផលិតភាព​ខ្ពស់បំផុត នៅក្នុង​អាស៊ី​អ​គ្នេ​យ៍។ បឹង​នេះ​ត្រូវបាន​ចាត់ទុកជា​ទីជម្រក ជីវចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ។  ជាទូទៅ​លំហូរ​ទឹក​ត្រឡប់​ចូល​បឹង​ពី​ទន្លេមេគង្គ កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែលមាន រយៈពេល ១២០ថ្ងៃជា​មធ្យម។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លំហូរ​ត្រឡប់​នៅក្នុង​បរិមាណ​ប្រក្រតី នៅ​មិនទាន់​កើតមាន​ទេ បើទោះបី​ជាមាន​លំហូរ​បរិមាណ​តិច​បំផុត​ពីរដង​នៅក្នុង​ខែកក្កដា​ក្តី៕

Hot News

1 comment:

  1. Hanya disini di http://www.airintakesystemsparts.com/ togel online yang sudah diakui oleh banyak orang sebagai tempat permainan yang aman. Dan juga anda juga bisa mendapatkan bonus harian jika bergabung, tunggu apalagi kunjungi link website nya sekarang juga.

    ReplyDelete

Michael Jackson, a POP Singer

ទោះបីស្តេចចម្រៀងប៉ុប Michael Jackson លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ... បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិ...