Saturday, 11 July 2020

A young woman slipped and downed into a waterfall

  • ស្តែងៗ! នារីម្នាក់រអិលជើងធ្លាក់ទឹកជ្រោះនៅរមណីយដ្ឋាន «ទឹកធ្លាក់ថ្មដាតូច» ស្របពេលទឹកកំពុងហូរខ្លាំង គួចយកទៅបាត់ ឥលូវនេះសពរកឃើញហើយ (មានវីដេអូ)៕

ថ្មដាតូច ថ្ងៃទី១១.០៧.២០
អរគុណ ...បងប្អូនកងកម្លាំងអង្គភាពមិត្តសហការក្នុងភូមិសាស្រ្ត និងប៉ុស្តិ៍រដ្ឋបាលឃុំថ្ម ក្នុងការអនុវត្តតួនាទី-ភារកិច្ច ដើម្បីបុព្វហេតុប្រជាជន ការងារមនុស្សធម៌ និងការងារពង្រឹងប្រៀបការពារជាតិ។
-------------------------------------------------
ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១.០៧.២០២០ វេលាម៉ោង១២និង៥៩នាទី កងកម្លាំងសរុប ៦៣នាក់(ក្នុងនោះ កងការព្រំដែន៥០១ ចំនួន៣៣នាក់, វរសេនាតូចលេខ១ ចំនួន ១៥នាក់, ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់, ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់)ដឹកនាំដោយ​មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានមុជទឹករកឃើញសពជនរងដែលត្រូវបានទឹកកួចយកដោយជំនន់ទឹកភ្លៀងកាលពីម្សិលម៉ិញនៅម៉ោង១៤:៣០នាទី នៅចំណុចទឹកធ្លាក់ថ្មដាតូចស្ថិតក្នុង ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រីអាយុ២៨ឆ្នាំ មានទីលំនៅភូមិ ទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសពជនរងគ្រោះ បានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។















No comments:

Post a Comment

Michael Jackson, a POP Singer

ទោះបីស្តេចចម្រៀងប៉ុប Michael Jackson លាចាកលោក១០ឆ្នាំទៅហើយក្តី ក៏លុយនៅតែហូរចូលរាប់លានដុល្លារ... បើទោះជាអតីតកំពូលតារាចម្រៀងប៉ុបអាមេរិ...